លោក យឹម សុខ សុភាស់ បានចុះទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលគំរោងផ្សារ ភ្ជាប់កសិករក្រុមផលិតបន្លែទៅទីផ្សារ។ ក្នុងពេលនោះដែរ ខ្ញុំបានជួបជាមួយលោក និន ឆាយ ដើម្បីឆ្លុះបញ្ចាំងពីការងារដែលបានធ្វើកន្លងមក និងបានទៅមើលការអនុវត្តន៌គំនិតថ្មីរបស់កសិករ នៅស្រុកកំពង់ត្របែក។ ជាទូទៅនៅក្នុងដើមរដូវវស្សានេះ កសិករច្រើនផ្តោតការយកចិត្តទុក ដាក់លើការដាំដុះដំណាំស្រូវ ជាជាងដំណាំបន្លែ។ ដោយឡែកកសិករដែលមានដីទួល មិនដក់ទឹក គាត់នៅតែអាចបន្តដាំបន្លែបាន ប៉ុន្តែទំហំដីដាំបន្លែមានការថយចុះជាងខែមុនៗ ដោយសារតែគាត់ ត្រូវទុកដីសំរាប់សាបសំណាបវិញ។ តាមរយៈការចុះពិនិត្យមើលនៅតាមភូមិ ឃើញថាកសិករបាន ចាប់ផ្តើមសាបសំណាបសំរាប់ដាំដុះដំណាំស្រូវរដូវវស្សានេះ។ កសិករប្រមាណ ៣០ ទៅ ៤០% បានសាបរួចរាល់ហើយ ប៉ុន្តែគាត់បានសាបស្រូវស្រាល ដូចជាស្រូវ អ៊ីអ៊ែជាដើម។ ដោយឡែកចំពោះ ស្រូវពូជប្រពៃណី កសិករនៅមិនទាន់បានសាបនៅឡើយទេ។ កសិករមួយចំនួនបូមទឹកអណ្តូង ដោយរួមផ្សំជាមួយទឹកភ្លៀងដើមឆ្នាំដើម្បីសាប។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា កសិករនៅ ខេត្តស្វាយរៀងមិនទាន់បានសាបទេ ដោយសារខ្វះខាតទឹក។
បន្ថែមពីនេះ លោក វ៉ាង សៀន និងអ្នកស្រី លុយ ធារី បានចូលរួមទៅទស្សនកិច្ចនៅភូមិ កណ្តាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងនៅភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីសួរនាំ ពីភាពរីកចំរើនរបស់សមាគមកសិករ និងក្រុមសនំ្សប្រាក់នៅតាមភូមិ។ តាមរយៈការសម្ភាសន៌ ជាមួយកសិករដែលជាគណកម្មាការសមាគម យើងឃើញថាសមាគម និងក្រុមសន្សំទាំងនោះ នៅតែបន្តសកម្មភាពរបស់ខ្លួនទោះបីអតីតគំរោង កែលម្អកម្រិតជីវភាពគ្រួសារកសិករ ក្រីក្រនៅខេត្ត ព្រៃវែង ដែលអនុវត្តដោយអង្គការ សេដាក បានបញ្ចប់នៅឆ្នាំ ២០០៨ មកម្លេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសន្សំប្រាក់ និងសមាគមកសិករមានការកែប្រែរចនាសម្ព័ន្ធគ្រប់គ្រងមួយចំនួន ដូចជាការជ្រើសរើសសមាជិកគណកម្មាការថ្មីជាដើម។
នៅថ្ងៃទី ២៦ ខែឩសភា ២០១០ លោក យឹម សុខសុភាស់បានរៀបចំការប្រជុំឆ្លុះ បញ្ចាំងពីសកម្មភាព និងលទ្ធផលការងាររបស់គំរោង បង្កើនផលិតកម្មស្បៀងនិងប្រាក់ចំណូល របស់គ្រួសារកសិករក្រីក្រ នៅខេត្តស្វាយរៀង ។ បុគ្គលិកនៃគំរោងនេះបានធ្វើការបូកសរុបពីសកម្មភាពនិងលទ្ធផលដែលសំរេចបានដោយការ អនុវត្តន៌ គំរោងនេះ។ ជារួមគឺគំរោងមានដំណើរការល្អ ប៉ុន្តែមានដំណើរការយឺតយ៉ាវបន្តិចនៅខាងខេត្តព្រៃវែង។ បន្ទាប់ពីបានធ្វើការប្រជុំជាមួយបុគ្គលិកគំរោង យើងបានចុះធ្វើទស្សនកិច្ចនៅភូមិគោលដៅ របស់គំរោងនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។ ជារួម យើងសង្កេតឃើញថា កសិករដែលសមាជិកគណកម្មាការសមាគមកសិករនៅតែបន្តការអនុវត្តន៌បច្ចេកទេស កសិកម្មបានល្អ ប្រសើរទោះ បីជាគំរោងបានបញ្ចាប់ក្តី។
ជាទូទៅភូមិគោលដៅនៅខេត្តស្វាយរៀងសុទ្ធតែមានក្រុមស្ត្រី និងក្រុមក្រីក្រ ហើយមានប្រមាណ ៣០ ទៅ ៤០% នៃចំនួនសមាជិកទាំងអស់អនុវត្តនូវគំនិតថ្មីដែលផ្សព្វផ្សាយពីគណកម្មាការ។ គំរោងនឹងធ្វើយ៉ាងណាជួយពង្រឹងសមាគមកសិករដែល មានស្រាប់អោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគាំទ្របន្តដល់កសិករដែលងាយរងគ្រោះ ដូចជាក្រុមស្ត្រី និងក្រុមក្រីក្រជាដើម។